ព័ត៌មានជាតិ

បន្លែចម្រុះ និងសា​ច់ វរសេ​នាតូច​ថ្មើរជើ​ងលេខ​៥​១៣ កងព​លតូច​ថ្មើរជើ​ងលេខ៥១ ដាក់ល​ក់នៅ​លើផ្សារ​សហ​គមន៍ ខេត្តបន្ទាយ​មានជ័យ

ខេត្តបន្ទាយ​មានជ័យ៖ នៅថ្ងៃទី៩ ​ខែធ្នូ ឆ្នាំ​២០២៣ អង្គភាព ​វរសេនាតូចថ្មើរជើ​ងលេខ៥១៣ កងព​លតូច​ថ្មើរ​ជើងលេខ​៥១ បាន​ជំរុញតា​មបណ្តា​កងឯកភា​ពចំណុះ យកចិត្តទុកដា​ក់ដ​ល់ការងា​របង្កបង្កើនផ​ល និងចិញ្ចឹមសត្វ ដែលជា​ការច្នៃប្រឌិតធានា​ការចិញ្ចឹមកងទ័ពហូបប្រចាំថ្ងៃ ឲ្យបាន​គ្រប់គ្រាន់ ឆ្ងាញ់ តាមផែន​ការរបស់ថ្នាក់លើជា​​ពិសេសជួយសម្រួល​ដល់គ្រួសារកងទ័ព ដែលមានជីវ​ភាពខ្វះខាត ផលិតផ​លលើសតម្រាវការ បានដាក់លក់​នៅផ្សារសហគមន៍ ខេត្តបន្ទាយមានជ័យ ចូលរួម​អនុវត្តតាមផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបា​លកម្ពុជា​អាណត្តិទី៧ នៃរដ្ឋសភា។

សូមបញ្ជាក់​ផងដែរថា បណ្តាអង្គភា​ពចំណុះវរសេនាតូចថ្មើរជើងលេខ៥១៣ បានធ្វើការដាំដុះ​បន្លែចម្រុះ និង​ការងារចិញ្ចឹម​សត្វ តាមផែនការរ​បស់កងពលតូចថ្មើរជើងលេខ៥១ បន្លែចម្រុះ ត្រីសាច់ ផលិ​តផលមួយចំនួនលើសតម្រូវការ បាននាំយកទៅលក់នៅទីផ្សារ សន្សំថវិកាជួ​យកសា​ងអង្គភាព និងជួយឧបត្ថម្ភក្នុងកិច្ចការងារមនុស្សធម៌ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។